​អតីត​និទ្ទេស A សៀក បូរ​មី ប្រាប់​ពី​ការត្រៀមខ្លួន​មុនពេល និង​ក្នុងពេល​ប្រឡង​បាក់​ឌុប (ThmeyThmey)
ផលិតដោយ: ថ្មីៗ,     Jul 10, 2017
រូបភាព
ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​នេះ នឹង​ខិតជិត​មកដល់ ដោយ​នៅសល់​ពេល​ប្រមាណ​តែ ជាង ១​ខែ​ទៀត​ប៉ុណ្ណោះ​។  យុវតី សៀក បូរ​មី ជា​អតីត​សិស្ស​និទ្ទេស A ម្នាក់ ក្នុងចំណោម​សិស្ស​និទ្ទេស A ១០៨​នាក់ ក្នុង​ឆ្នាំ​២០១៥ ដោយ​ទទួលបាន​ពិន្ទុ ៩៩.៩០០​។

បច្ចុប្បន្ន យុវតី សៀក បូរ​មី កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស និង​សាកលវិទ្យាល័យ​ហ្សា​ម៉ាន​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ យុវតី បូរ​មី បាន​ប្រាប់​ពី​ការត្រៀមខ្លួន​មុនពេល និង​ក្នុងពេល​ប្រឡង​។ ជាពិសេស យុវតី​វ័យក្មេង​ពូកែ​រូបនេះ ក៏បាន​ចែករំលែក​បទពិសោធន៍ ដើម្បី​ឲ្យ​ការប្រឡង​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​៕​
វីដេអូទាក់ទង